ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ​ប្រឡាយមេលេខ១ និងប្រឡាយរង ចំនួន ២ ខ្សែ សរុបប្រវែង ៩.៣០០ ម៉ែត្រ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ប្រឡាយមេលេខ១ និងប្រឡាយរង ចំនួន ២ ខ្សែ សរុបប្រវែង ៩.៣០០ ម៉ែត្រ ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ រួមជាមួយនឹងការសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត ។ ក្រោយពេលបញ្ចប់ការដ្ឋាន នៅក្នុងអំឡុងខែសីហា ឆ្នាំ ២០១៦ ខាងមុខ តាមរយៈការនាំទឹកពីស្ទឹងបវេល ប្រឡាយទាំង ៣ ខ្សែ នេះ នឹងផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំង ចំនួន ២.១៣៦ ហិកតា ស្រូវវស្សា ចំនួន ៣៦០ ហិកតា និងដំណាំរួមផ្សំជាច្រើនហិកតាទៀត ៕​ សុខ​ ខេមរា

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print