មន្ត្រី​ក្រសួងសុខាភិបាល, អង្គការWHO និង UNICEF រួមគ្នា​ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១​ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ​ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, លោកស្រី លីអាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និង លោកស្រី Foroogh Foyouzat តំណាង UNICEF បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅខណ្ឌច្បារអំពៅ។

សូុមជម្រាបថា​ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងមូលដ្ឋាននេះ សរុប ១០៣,៦៨៩នាក់ ដែលស្ម័គ្រចិត្តមកចាក់ផ្តើមចាក់វ៉ាកសាំង។​ ដោយឡែក​សម្រាប់ដំណើរការចាក់ដូសទី២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

គួរបញ្ជាក់ថា​ ក្រសួងសុខាភិបាល,WHO និងUNICEF នៅព្រឹកនេះដែរ​ នឹងបន្ត​ចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងចំនួនពីរទីតាំងទៀត គឹ ខណ្ឌចំកាមន និងខណ្ឌ៧មករា​ ក្នុង​រាជធានី​ភ្នំពេញ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print