តើនាង Kim Kardashian ប៉ះពាល់ដល់វប្បធម៌ ជំនឿសាសនានៅឥណ្ឌាទេ?

ចែករំលែក៖

នៅថ្ងៃទី២៤ខែឧសភា នាង Kim Kardashian បានបង្ហាញនូវរូបថតម៉ូតសម្លៀកបំពាក់មួយឈុតដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់នារីសម័យថ្មី។ ជាកស្តែងនាងបានបង្ហាញឈុតសម្លៀកបំពាក់តឹងណែន ពណ៌ក្រហម ព្រមទាំងម៉ូដសក់ក្រងយ៉ាងស្រស់ស្អាត។
ចំណុចលេចធ្លោជាងគេគឺគ្រឿងអលង្ការដាំពេជ្រ និងក្រចកដៃវែងៗរបស់នាង ដោយមានការចូលរួមតុបតែងពីអ្នកឯកទេស Sita Abellan ។ រូបភាពទាំងអស់គឺជាស្នាដៃរបស់អ្នកឯកទេសថតរូប Sita Abellan ។
ប៉ុន្តែនាង Kim Kardashian ទទួលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋឥណ្ឌា ដោយនាងបានពាក់ក្រវិលមានរូបកងចក្រ ជានិមិត្តរូបនៃវប្បធម៌ពុទ្ធសាសនា និងហិណ្ឌូសាសនា ដែលជាការបំពានយ៉ាងធ្ងន់ដល់វប្បធម៌ និងមិនគោរពដល់ជំនឿរបស់ពលរដ្ឋឥណ្ឌា ដោយរូបភាពដែលនាងថតមានលក្ខណៈស្រើបស្រាល សិចសីុ។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «រូបកងចក្រជានិមិត្តរូបនៃសាសនា ហេតុអ្វីបានជានាងយកមកធ្វើគ្រឿងលម្អខ្លួននាងទៅវិញ? រូបកងចក្រជានិមិត្តរូបស័ក្តិសិទ្ធិរបស់អ្នកកាន់សាសនា ពិសេស គឺព្រះពុទ្ធសាសនា ។ ខ្ញុំសង្ឃឹមថា នាង Kim Kardashian និឹងសុំទោសពលរដ្ឋជាសាធារណៈ។
កន្លងមក នាង Kim Kardashian ត្រូវពលរដ្ឋជប៉ុនថ្កោលទោសយ៉ាងខ្លាំង ដោយសារតែនាងដាក់ឈ្មោះឲ្យ ស្លាកយីហោឈុតក្នុង(ប៊ីគីនី)ស្ទួនទៅនឹងឈ្មោះសម្លៀកបំពាក់ជាតិជប៉ុនគឺ(Kimono)។ ដោយសារតែរងការរិះគន់ខ្លាំង នាងក៏បានប្តូរឈ្មោះ ទៅជា Skims វិញ៕

...

រូបភាព៖  @sitabellan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print