ទាហានថៃចាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចំនួន១៣នាក់ នភ២គោលដៅផ្សេងគ្នា ក្នុងថ្ងៃតែមួយ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ ក្នុងអង្គភាពឈុតខ្មៅទី១៣ បានចាប់ពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១១នាក់ នៅបរិវេណភូមិ ថាប់ ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។
ក្រោយពីសមត្ថកិច្ចថៃចាប់បានពួកគេបានសារភាពថា ចង់ទៅធ្វើការផ្នែកសំណង់ នៅក្នុងខេត្តឈុន បុរី នឹងក្រុងបាងកក។
តាមព័ត៌មានក្នុងស្រុកថៃរាយការណ៍ថាកាលពីវេលាម៉ោង១៣នឹង៣០នាទី ថ្ងៃទី២៤ ឧសភា ២០២១ទាហានឈុតខ្មៅថៃបានចាប់ឃុំខ្លួនពលរដ្ឋខ្មែរ ដែលលួចចូលទៅទឹកដីថៃនៅព្រំដែនខេត្តស្រះកែវ តាមវិធានការរឹតបន្តឹង និងទប់ស្កាត់ពលករបរទេសដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ក្នុងពេលមានស្ថានការណ៍ការរាតត្បាតជំងឺកូវីដ-១៩។ ដោយហេតុនេះសមត្ថកិច្ចទាហានឈុតខ្មៅ អង្គភាពទី១៣ក៏បានត្រួតពិនិត្យឃើញ អ្នកលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់គឺជនជាតិខ្មែរចំនួន១១នាក់ ចូលតាមច្រកភូមិ ថាប់ ព្រិក ឃុំថាប់ ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបចាប់ឃុំខ្លួនយកមកសួរនាំ ។
ក្រោយពីសួរនាំបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរមកពីខេត្តបាត់ដំបង និងសៀមរាប ប្រទេសកម្ពុជា ចូលមកប្រទេសថៃតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការខាងសំណង់ នៅក្នុងខេត្តឈុនបុរី និងក្រុងបាងកក ។សមត្ថកិច្ចថៃបានធ្វើការឃុំខ្លួននិងធ្វើកំណត់ហេតុ ដោយអនុវត្តតាមវិធានការសុខាភិបាល មុននឹងទំនាក់ទំនងមកភាគីកម្ពុជា ដើម្បីបណ្ដេញត្រឡប់ទៅប្រទេសដើមវិញ។ព័ត៌មានថៃរាយការណ៍ទៀតថាក្នុងថ្ងៃដដែលនោះដែរ សមត្ថកិច្ចកងកម្លាំងបូរផា បានស្កាត់ចាប់ពលរដ្ឋខ្មែរ៣នាក់ផ្សេងទៀតសុទ្ធតែប្រុសទាំងអស់ នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ក្រោយសួរនាំពលរដ្ឋខ្មែរខាងលើបានឲ្យដឹងថា ពួកគេចង់ធ្វើដំណើរចូលមកប្រទេសថៃ ដើម្បីទៅស៊ីឈ្នួលនៅផ្សារដិចក្នុងផ្សាររោងគ្លឿប្រទេស(ថៃ)។ពេលទទួលបានចម្លើយនេះ ទើបសមត្ថកិច្ចនាំខ្លួនទៅអនុវត្តតាមវិធានការផ្នែកសុខាភិបាល នៅទីបញ្ជាការដ្ឋានកងរយ១២០៥ ដើម្បីចាត់ការបន្តតាម
ច្បាប់៕


ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print