រដ្ឋបាលខេត្តកណ្ដាល សម្រេចរអនុញ្ញាតបើកដំណើរការអាជីវកម្មផ្សារស្អាងខសងជើង ឡើងវិញ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល, រដ្ឋបាលខេត្តកណ្ដាល ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ឡើងវិញ ដែលស្ថិតនៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

ក្នុងពេលដំណើរការអាជីវកម្មផ្សារស្អាងខាងជើងឡើងវិញ បងប្អូនអាជីវករ និងសាធារណៈជនទូទៅ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និង ការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣ ការពារ ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
រដ្ឋបាលស្រុកស្អាង ត្រូវទទួលបន្ទុកអនុវត្ត និងសម្របសម្រួលការងារចាំបាច់ ដូចជា៖
– ការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ
– ការងារត្រួតពិនិត្យ និងគ្រប់គ្រងកន្លែងលក់ម្ហូបអាហារ ហាងទំនិញ ការផ្គត់ផ្គង់ទំនិញ និងអាជីវកម្មដ្ឋាន ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ និងសេវាកម្មចាំបាច់ជូនប្រជាពលរដ្ឋ – កំណត់គោលការណ៍ចាំបាច់ សម្រាប់ទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ ការផ្គត់ផ្គង់ទំនិញ និងអាជីវកម្មដ្ឋានបម្រើឱ្យការលក់ដូរផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
– ត្រួតពិនិត្យ និងសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាព បុគ្គល ព្រមទាំងរៀបចំដាក់អាល់កុល ឬដែលសម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា
– លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និង ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ(ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។
ក្នុងករណី រកឃើញ ឬ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដ្ឋានជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលស្រុកស្អាង ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងលក់ដូរទាំងនោះ ដើម្បី ផ្តល់កិច្ចអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា ដោយកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត។
សេចក្តីសម្រេចណា ដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកណ្ដាល អភិបាល នៃគណៈអភិបាលស្រុកស្អាង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំព្រែកគយ គណៈកម្មការគ្រប់គ្រងផ្សារ និងបងប្អូនអាជីវករផ្សារស្អាងខាងជើង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print