ខេត្តកណ្តាល, បើយោងតាមប្រភពពី រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅឃុំព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១ដប ,ប្រេងឆា១ដប,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស ១០បន្ទះ ,ឃីត ១កញ្ចប់ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ៥០ម៉ឺនរៀល៕
...
ដោយ, សិលា