រដ្ឋបាលរាជធានីភ្នំពេញ: ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មកជា “តំបន់លឿង” ដោយត្រូវអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, សេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្ត្រ “តំបន់លឿងទុំ” ក្នុងសេចក្ដីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មកជា “តំបន់លឿង” ដោយត្រូវអនុវត្តសម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច:
ប្រការ១..បានកំណត់ភូមិសាស្ត្រ “តំបន់លឿងទុំ” ក្នុងសេចក្តីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មកជា “តំបន់លឿង បន្ទាប់ពីបានអនុវត្ត វិធានការនានា និងពិនិត្យលើស្ថានភាពជាក់ស្តែង។

ប្រការ២ .,វិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រ ជា “តំបន់លឿង ” ត្រូវអនុវត្តសម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវ អនុលោមតាមខ្លឹមសារក្នុងប្រការ៤ នៃសេចក្តីសម្រេចលេខ ១១១/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ១១៥/២១ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទបញ្ចប់បម្រាមគោច និងការអនុញ្ញាតពោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រការ៣ ..បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

ប្រការ៤..បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធាន មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print