លោកឧត្ដមសេនីយ៍ទោ ឯម កុសល ចុះ ពិនិត្យតាមបណ្ដាគោលដៅនិងយក អំណោយជូនដល់កងកម្លាំង ហើយនិងសាកសួរសុខទុក្ខបងប្អូនកម្មករកម្មការិនី ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក
ខេត្តកំពង់ចាម ៖ បន្ទាប់ពីចុះត្រួតពនិត្យតាមបណ្ដាគោលដៅការពារសន្តិសុខ ថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ជុំវិញបរិវេណមណ្ឌលចត្ដាឡីស័ក ព្រមទាំងសាកសួរសុខទុក្ខ បងប្អូនកម្មករកម្មការិនី ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកមួយចំនួនរួចមក លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលយាមនៅតាមគោលដៅនីមួយៗ ។
ការចុះពិនិត្យតាមគោលដៅការពារនានា និងអញ្ជើញការសាកសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយមួយចំនួនទៅចែកជូនដល់កម្លាំងសមត្ថកិច្ចនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយមួយគោលដៅទទួលបានថវិកា៣០មុឺនរៀល អង្ករ១បេ មីចំនួន២កេស ទឹកក្រូចចំនួន២កេស ទឹកសុទ្ធចំនួន២កេស សរុបជាថវិកាអស់ចំនួន ៥,២២០០,០០០ រៀល ។
ចំណែកមណ្ឌលចត្តាឡីស័ក ដែលលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមចុះសាកសួរសុខទុក្ខ បងប្អូនកម្មករកម្មការិនី ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កក្នុងស្រុកមួយចំនួនដូចជា៖
១-ស្រុកកំពង់សៀមមាន៣មណ្ឌលគឺ
មណ្ឌចត្តាឡីស័កបឋមសិក្សាអង្គរ ,
មណ្ឌចត្តាឡីស័កវត្តសុវណ្ណគិរីរតន:ភ្នំប្រុស, មណ្ឌចត្តាឡីស័កវិទ្យាល័យសម្ដេចជួនណាត។
២-ស្រុកព្រៃឈរមាន០១មណ្ឌល គឺ
មណ្ឌចត្តាឡីស័ក វិទ្យាល័យហ៊ុនសែនព្រៃទទឹង។
៣-ស្រុកជេីងព្រៃ មាន៣មណ្ឌលគឺ
មណ្ឌចត្តាឡីស័ក បឋមសិក្សាស្គន់,
មណ្ឌចត្តាឡីស័ក វិទ្យាល័យស្គន់,
មណ្ឌចត្តាឡីស័ក វិទ្យាល័យហ៊ុនសែន ផ្ដៅជុំ។
៤-ស្រុកបាធាយមាន២មណ្ឌល គឺ
មណ្ឌចត្តាឡីស័កបឋមសិក្សាបាធាយ,
មណ្ឌចត្តាឡីស័កវិទ្យាល័យ ហោ ណាំហុង ព្រៃញាតិ ៕
ដោយ៖ វណ្ណៈ