ពលរដ្ឋនៅលើពិភពលោកមាន១៧៤លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

គិតមកដល់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២១ មានពលរដ្ឋជាង១៧៤លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេនោះគឺប្រទេ ចិន បន្ទាប់មកអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។
ពលរដ្ឋដែលបានចាក់រួចរាល់ទាំង ជាង ១៧៤លាននាក់ ភាគច្រើនជាអ្នកជួរមុខងាយឆ្លងកូវីដ-១៩ជាងគេ ក៏ដូចជាពលរដ្ឋនៅក្នុងតំបន់មានហានិភ័យនៃការឆ្លងខ្ពស់។
ចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេ គឺជាង១,៤ពាន់លាននាក់ ហើយមកទល់ពេលនេះ ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានដល់ទៅ ជាង ៥៤៦លាននាក់ហើយ។ ក្នុងពេលមួយថ្ងៃៗចិនចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង១០លានដូស។
កត្តាដែលជួយឲ្យល្បឿននៃការចាក់វ៉ាក់សាំងនៅចិនកើនឡើងលឿន ដោយសារតែពលរដ្ឋមានទំនុកចិត្តលើវ៉ាក់សាំងរបស់ខ្លួនថាមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះវ៉ាក់សំាងស៊ីណូហ្វាមរបស់ចិនក៏ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដែរ។
ដោយឡែកវ៉ាក់សាំង ស៊ីណូវ៉ាក់វិញ មានប្រទេសជាច្រើនបានប្រើប្រាស់ ទាំងនៅតំបន់អាមេរិកឡាទីនអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី…ដោយប្រសិទ្ធភាពនិងសុវត្ថិភាពមិនខុសគ្នាប៉ុន្មាននោះឡើយ។
តាមការសិក្សាថ្មីមួយនៅក្នុងខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ បានបង្ហាញលទ្ធផលឲ្យឃើញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាពប្រឆាំងនឹង COVID-19 បានរហូតដល់ទៅ ៨៣.៣% ឯណោះ។
បើតាមលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោក គាតធីភុម វង្សរ៉ាជិត (Kiattiphum Wongrajit) ប្រជាជន ២២ភាគរយ នៅក្នុងខេត្តភូកេតបានទទួលការចាក់វ៉ាក់សាំង Sinovac ២ដូស ខណៈ ៤៥ភាគរយទៀតទើបចាក់បានមួយដូស។ លោក Wongrajit បានបន្ថែមទៀតថា តាមរយៈការសិក្សាលើមនុស្ស ១,៣៦៦នាក់ ដែលបានចាក់វ៉ាក់សាំង Sinovac ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពប្រឆាំង COVID-19 ៧៣.១% នៅក្នុងចំណោមអ្នកចាក់ដូសទី ១ និង ៨៣.៣% ចំពោះអ្នកដែលបានចាក់ទាំង២ដូសរួចរាល់៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print