ខេត្តក្រចេះ៖ គ្រូពេទ្យផ្នែកជំនាញវះកាត់ម្នាក់ត្រូវបានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភស្ត្រីម្នាក់មកសម្រាកថែទាំជំងឺប្តី ក្នុងមន្ទីរពេទ្យ។ ប្តីនារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ខ្លួនមានជំងឺ ហើយឲ្យប្រព័ន្ធមកសម្រាកកំដថែទាំសុខភាព ប៉ុន្តែគ្រាដែលខ្លួនកំពុងដេកលក់ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ គ្រូពេទ្យផ្នែកវះកាត់ឈ្មោះ ហេង ម៉េងលាង បានហៅប្រពន្ធរបស់ខ្លួនឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយភូតកុហកថា ត្រូវបូមឈាម ដើម្បីយកទៅជួយសង្គ្រោះប្តី ។ បុរសជាប្តីបន្តថា ពេលចូលទៅដល់ក្នុងបន្ទប់ ប្រពន្ធគាត់បានបញ្ជាក់ថា គ្រូពេទ្យខាងលើនេះបានកាន់ម្ជុល២ មួយតូច មួយធំ បានចាក់ទៅលើភរិយាគាត់ អាចជាថ្នាំសន្លប់ ទើបគ្រូពេទ្យកំហូចនេះបានធ្វើសកម្មភាពរំលោភបានសម្រេចរួចហើយក៏គេចខ្លួនបាត់ស្រមោល។ ស្ត្រីរងគ្រោះ ពេលដឹងខ្លួនឡើងបានស្រែកទ្រហ៊ោយំ រត់មកប្រាប់ប្តីរាល់រឿងហេតុករណីចាប់រំលោភនេះ ទើបមានការឆោឡោភ្ញាក់ផ្អើលដល់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ ៕ សុខ ខេមរ៉ា
គ្រូពេទ្យចាប់រំលោភប្រពន្ធអ្នកជំងឺទាំងព្រឹក សង្ស័យតណ្ហារុករោល
...