គ្រូពេទ្យ​ចាប់រំលោភ​ប្រពន្ធ​អ្នកជំងឺ​ទាំង​ព្រឹក​ សង្ស័យ​តណ្ហា​រុករោល

ចែករំលែក៖

​ខេត្តក្រចេះ​៖​ គ្រូពេទ្យ​ផ្នែក​ជំនាញ​វះកាត់​ម្នាក់​ត្រូវ​បាន​រត់គេច​ខ្លួន​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​ស្ត្រី​ម្នាក់​មក​សម្រាក​ថែទាំ​ជំងឺ​ប្តី​ ក្នុង​មន្ទីរពេទ្យ​។​ ​ប្តី​នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ ហើយ​ឲ្យ​ប្រព័ន្ធ​មក​សម្រាក​កំដ​ថែទាំ​សុខភាព​ ប៉ុន្តែ​គ្រា​ដែល​ខ្លួន​កំពុង​ដេក​លក់​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ គ្រូពេទ្យ​ផ្នែក​វះកាត់​ឈ្មោះ​ ហេង​ ម៉េ​ង​លាង​ បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ចូល​ក្នុង​បន្ទប់ពិសោធន៍​ ដោយ​ភូត​កុហក​ថា​ ត្រូវ​បូម​ឈាម​ ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ប្តី​ ។​ បុរស​ជា​ប្តី​បន្ត​ថា​ ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ ប្រពន្ធ​គាត់​បាន​បញ្ជាក់​ថា​ គ្រូពេទ្យ​ខាងលើ​នេះ​បាន​កាន់​ម្ជុល​២​ មួយ​តូច​ មួយ​ធំ​ បាន​ចាក់​ទៅ​លើ​ភរិយា​គាត់​ អាច​ជា​ថ្នាំ​សន្លប់​ ទើប​គ្រូពេទ្យ​កំហូច​នេះ​បាន​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​រួច​ហើយ​ក៏​គេចខ្លួន​បាត់​ស្រមោល​។​ ​ស្ត្រី​រង​គ្រោះ​ ពេល​ដឹងខ្លួន​ឡើង​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ រត់​មក​ប្រាប់​ប្តី​រាល់​រឿងហេតុ​ករណី​ចាប់រំលោភ​នេះ​ ទើប​មានការ​ឆោឡោ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ អ្នកជំងឺ​ ហើយ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ៕​ សុខ​ ខេ​ម​រ៉ា

bphol-38

bphol-28

...

bphol5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print