អាល់កុលក្លែងក្លាយ (មេតាណុល) មួយចំនួន ត្រូវមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញនៅតាមបណ្តាផ្សារ ឱសថស្ថាន និងផ្ទះលក់ទំនិញ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី​ នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១​ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងផ្ទះលក់ទំនិញ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​លទ្ធផល៖​ ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។

ដោយ​ឡែក​នៅឯខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញ​ បានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) មួយចំនួន។

ក្រោយប្រតិបត្តការ​ចប់មន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print