បាញ់ប្រហារក្នុងស្ថានីយរថភ្លើងនៅអាមេរិក ស្លាប់៩នាក់

ចែករំលែក៖

សារព័ត៌មាន RT នៅថ្ងៃទី២៧ខែឧសភា បានផ្សាយថា បុគ្គលិកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនបានបាញ់ប្រហារ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ ក្រោយមកក៏បានធ្វើឃាតខ្លួនឯងក្នុងស្ថានីយរថភ្លើង នៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ខែឧសភា(ពេលវេលាក្នុងតំបន់)។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ក្នុងពេលដែលកំពុងតែជួបប្រជុំបុគ្គលិក ដែលមានមនុស្សចូលរួម ៨០នាក់។ យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ និងរងរបួសជាច្រើន ក្នុងនោះមានរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ផងដែរ។ ជនរងគ្រោះក៏បានធ្វើឃាតនៅកន្លែងកើតហេតុ ។
ជនរងគ្រោះនិងជនដៃដល់គឺជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូននៅជិតអាកាសយានដ្ឋាន ទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ា។
ទទួលបានព័ត៌មានប៉ូលិសក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែជនដៃដល់ក៏បានធ្វើអត្តឃាតរួចទៅហើយ។ បើទោះបីជនដៃដល់បានស្លាប់ តែកម្លាំងប៉ូលិសក៏បានបន្តរុករកគ្រាប់បែកខ្លាចមានបង្កៃគ្រាប់បែកនៅទីនោះ។
ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Samuel Cassidy ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ដែលផ្តល់សេវា រថយន្តក្រុងនិងផ្លូវដែក។ ពេលនេះក្រុមជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានការបាញ់ប្រហារខាងលើកើតឡើង។
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយស្នើឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។ លោកបៃឌិនក៏បានស្នើរដ្ឋសភា ធ្វើសកម្មភាពអនុម័តការគ្រប់គ្រងកាំភ្លើងទប់ស្កាត់ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print