សេចក្តីជូនដំណឹង​របស់រដ្ឋបាលខេត្តស្វាយរៀង​ជុំវិញករណីដែលកើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង១កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើង ទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាក ធ្វើតេស្តរហ័ស នៅប៉ុស្តិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់ចំនួន ០៩នាក់ លទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ នៅក្នុងរោងចក្រខាងលើ ។ ក្រុមការងារបានបន្តយកវត្ថុវិភាគសំណាក អ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩នៅអគារផ្នែកខាងមុខ ចំនួន ១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥៤នាក់ បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅអគារផ្សេងទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយសារ មានការភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការ បងប្អូនកម្មករ កម្មការិនីនៅអគារដទៃទៀត ក៏បាន នាំគ្នាចេញពីរោងចក្រ ទោះបីជាក្រុមការងារបានខិតខំពន្យល់ណែនាំពីការយកវត្ថុវិភាគសំណាករកមេរោគ កូដ-១៩ ណែនាំអំពីការថែទាំសុខភាព និងផលប៉ះពាល់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការធ្វើ ចត្តាឡីស័កតាមដានសុខភាព ប៉ុន្តែបងប្អូនជឿតាមការញុះញង់ និងការបំផុសបំផុលក៏បាននាំគ្នាធ្វើដំណើរ ចេញពីរោងចក្រតែម្ដង ។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង បងប្អូនកម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ(ខេមបូឌា) នៅក្នុង តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យន ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាព ជាប្រចាំ ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន , ក្អក, កណ្ដាស់ , ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ទប់ស្កាត់ការពារជំងឺកូវីដ- ១៩ « ៣ការពារ ៣កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែកម្ពុជា ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print