លិចស្រឡាងនៅនីហ្សេរីយ៉ា មនុស្ស១៣០នាក់បាត់ខ្លួន

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣០នាក់បាត់ខ្លួន និងម្នាក់ស្លាប់ ក្រោយពេលស្រឡាងមួយគ្រឿងបានលិចនៅដងទន្លេ Niger ឆ្លងខេត្ត Kebbi ប្រទេសNigeria។
សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីនីហ្សេរីយ៉ា លោក Abdullahi Buhari Wara ដែលបានបញ្ជាក់ថា ស្រឡាងដែលជួបគ្រោះថ្នាក់ដឹកអ្នកដំណើរ១៦០នាក់ ធ្វើដំណើរពីរដ្ឋ Niger ទៅកាន់ទីក្រុង Wara ក្នុងរដ្ឋ Kebbi ស្ថិតនៅតំបន់ភាគខាងជើងប្រទេសនេះ ។ ក្រុមជួយសង្គ្រោះបានជួយមនុស្ស២២នាក់ និងស្រង់សាកសពម្នាក់។
ស្រឡាងដែលជួបគ្រោះថ្នាក់បានដឹកទំនិញជាច្រើន ក្នុងនោះមាន ខ្សាច់១៦០បាវ និងបានប៉ះទង្គិចគ្នាជាមួយវត្ថុអ្វីមួយនៅក្នុងទឹក ទើបបណ្តាលឲ្យក្រឡាប់លិច។

ស្រឡាងខាងលើអាចដឹកអ្នកដំណើរបានតែ៨០នាក់ប៉ុណ្ណោះ ដូច្នេះស្រឡាងនេហដឹកអ្នកដំណើរលើសចំនួនទ្វេដង។មន្ត្រីប្រទេសនីហ្សេរីយ៉ាកំពុងតែបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះកើតឡើង៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print