កម្មករ ៤៨៤នាក់ ក្នុងស្រុកកំពង់សៀម ត្រូវបានអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ

ចែករំលែក៖

ខេត្តកំពង់ចាម÷នៅ​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០២១ ចំនួន​កម្មករ កម្ម​កការិនី ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​កំពង់សៀម ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រឡប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ចំនួន ៤៨៤​នាក់ ស្រី ៤៥០​នាក់ ដែល​បច្ចុប្បន្ន សរុប​ទាំង​៣​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​កំពង់សៀម មាន​កម្មករ កម្ម​ការ​នី កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១០៣​នាក់ ស្រី ៩៤​នាក់​។​

​អភិបាលស្រុក​កំពង់សៀម លោក ប៊ិន ឡា​ដា បាន​ឲ្យ​ដឹងថា ពលករ​ចំណូលស្រុក​ក្នុងប្រទេស ចំនួន ១១​នាក់ ស្រី ០៥​នាក់ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព បាន​ចុះទៅពិនិត្យ​សុខភាព និង​វាល់​កម្តៅ ព្រមទាំង​ណែនាំ​អំពី​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស អនុវត្ត​នូវ​អា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី គឺ​៣​កុំ និង​៣​ការពារ ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print