ខេត្តកំពង់ចាម÷នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២១ ចំនួនកម្មករ កម្មកការិនី ដែលធ្វើចត្តាឡីស័ក ក្នុងស្រុកកំពង់សៀម ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័ក ត្រឡប់ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៤៨៤នាក់ ស្រី ៤៥០នាក់ ដែលបច្ចុប្បន្ន សរុបទាំង៣មណ្ឌលចត្តាឡីស័ក ក្នុងស្រុកកំពង់សៀម មានកម្មករ កម្មការនី កំពុងធ្វើចត្តាឡីស័ក ចំនួន ១០៣នាក់ ស្រី ៩៤នាក់។
អភិបាលស្រុកកំពង់សៀម លោក ប៊ិន ឡាដា បានឲ្យដឹងថា ពលករចំណូលស្រុកក្នុងប្រទេស ចំនួន ១១នាក់ ស្រី ០៥នាក់ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព បានចុះទៅពិនិត្យសុខភាព និងវាល់កម្តៅ ព្រមទាំងណែនាំអំពីវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តនូវអានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
ដោយ៖ សូរិយា