សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចចិត្តចាត់វិធានការវិន័យប្រឆាំងនឹងក្លិប Real Madrid, Barcelona និង
Juventus សម្រាប់ផ្នែករបស់ពួកគេនៅក្នុងគម្រោងចូលរួមក្របខ័ណ្ឌ Super League ដែលជាលីកគ្រោងបង្កើតថ្មី។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។
ក្លិប Real Madrid, Barcelo និង Juventus
គឺជាក្លិបតែ៣គត់ដែលនៅមិនមិនទាន់លេចឮដំណឹងចេញពីលីកថ្មីនេះដែលបានស្នើឡើងដោយសមាជិកស្ថាបនិក៩ក្លិបផ្សេងទៀត
ចាប់តាំងពីបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនដើម្បីចង់លេងនៅលីកថ្មីនេះ ដែល UEFA មិនឯកភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធបានឲ្យដឹងថា UEFA បានបញ្ជាក់ថា
ពួកគេកំពុងចាត់វិធានការប្រឆាំងនឹងក្លិបទាំង៣នេះ ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា បន្ទាប់ពីការស៊ើបអង្កេតដែលធ្វើឡើងដោយក្រុមអ្នកត្រួតពិនិត្យផ្នែកវិន័យ និងបទបញ្ញត្តិរបស់
UEFA ទាក់ទងនឹងគម្រោងដែលគេហៅថា “Super League” នោះនីតិវិធីនៃការដាក់វិន័យត្រូវបានបើកទៅលើក្លិប Real
Madrid, Barcelona និង Juventus សម្រាប់ការរំលោភសក្តានុពលក្របខ័ណ្ឌច្បាប់របស់ UEFA ។
ប៉ុន្តែព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូនក្នុងពេលជាក់លាក់ណាមួយ។
ដំណើរការនេះទំនងជាមានរយៈពេលប្រហែល១ខែបន្ទាប់ពីការដាក់ទណ្ឌកម្មទៅលើក្លិប Real Madrid, Barcelona និង
Juventus នឹងត្រូវគេដឹង។ ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតអាចនាំឱ្យបណ្តេញក្លិបទាំង៣អាចចាកចេញពីក្របខ័ណ្ឌ
Champions League រយៈពេល១ឬ២រដូវបន្ថែមលើការពិន័យធ្ងន់នេះ។
ប្រសិនបើរឿងនេះកើតឡើងលីកកំពូលអេស្ប៉ាញ La Liga នឹងរក្សាកន្លែង៤នៃក្របខ័ណ្ឌ Champions League
ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្លិប Real Sociedad និង Betis ជំនួសកន្លែង Real Madrid និង Barcelona
ក្នុងការប្រកួតនារដូវកាលក្រោយ ៕