រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ពីវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ !

ចែករំលែក៖

ខេត្តស្វាយរៀង,នៅយប់ថ្ងៃទី២៨៧ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២១នេះគឺ

ទី១, ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក​ និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។
ទី២, ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។
ទី៣, អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។

ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។

ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើរដល់បងប្អូនកម្មករកម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print