ភ្នំពេញ, ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ទាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ។ បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បញ្ជាក់ឲ្យដឹងកាលពីម្សិលមិញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ទាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, សង្កាត់បឹងកក់១ ខណ្ឌទួលគោក
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ (បុគ្គលិកដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានធ្វើតេស្ដនិងទទួលបានលទ្ធផល អវិជ្ជមាន និងត្រូវបានធ្វើចត្តាឡីស័ក។ ការិយាល័យ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ បានបាញ់សម្លាប់មេរោគរួចហើយ)
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា