តំណាងរាស្ត្រកាណាដាមួយរូបទើបតែបានដាក់លិខិតលាលែងចេញពីតំណែង ក្រោយពីមានរឿងអាស្រូវអាក្រាតកាយទៅបន្ទប់ទឹក ក្នុងពេលកំពុងប្រជុំតាមអនឡាញ ។
នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សាយថា តំណាងរាស្ត្រកាណាដាឈ្មោះ William Amos មកពីគណបក្សសេរីកាន់អំណាចនៅកាណាដា ដែលជាសមាជិករដ្ឋសភាបានធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ដោយសារតែតំណាងរាស្ត្ររូបនេះធ្វើឱ្យអាក្រាតកាយពេលកំពុងប្រជុំអនឡាញតាម Zoom ។
តាមការប្រកាសនៅលើបណ្តាញសង្គម Twitter តំណាងរាស្ត្រ William Amos បានលើកឡើងថា «កាលពីយប់មិញ ក្នុងពេលកំពុងប្រជុំអនឡាញរបស់រដ្ឋសភា ខ្ញុំបានទៅបន្ទប់ទឹកដោយមិនដឹងថា ខ្លួននៅបើកកាមេរ៉ានោះឡើយ»។ សារព័ត៌មាន Sputnik បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា លោក Amos បានបត់ជើងតូចដាក់កែវកាហ្វេ ដោយសារតែកំពុងនិយាយទូរស័ព្ទលើតុ ព្រោះមិនចង់ដាច់ការសន្ទនា ។
តំណាងរាស្ត្រខាងលើបានលើកឡើងថា «ខ្ញុំពិតជាអាម៉ាស់ពីសកម្មភាពរបស់ខ្លួននៅក្នុងរដ្ឋាភិបាល ដើម្បីជាការទទួលខុសត្រូវ»។ ក្រោយហេតុការណ៍ខាងលើកើតឡើង តំណាងរាស្ត្រក្រុមប្រឆាំងក្នុងសភា បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់លោក Amos ថាជារឿងមិនអាចទទួលយកបានឡើយ៕
រូបភាព៖ baogiaothong