ភ្នំពេញ, ភោជនីយដ្ឋាន M កាហ្វេ (MCafe) (ខាងលិចវិទ្យាល័យវត្តកោះ) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៤ កែងផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មី១ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបដែលបានទៅ ភោជនីយដ្ឋាន M កាហ្វេ (MCafe) (ខាងលិចវិទ្យាល័យវត្តកោះ) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៤ កែងផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ចំនួន ១នាក់ បានធ្វើចត្តាឡីស័កនៅផ្ទះ ហើយអ្នកប៉ះប្រយោលចំនួន ៤នាក់ មិនទាន់បានទៅយកសំណាក និងនៅធ្វើការធម្មតា។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា