ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ១៩នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ឈ្មោះ យោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។ពួកគាត់ទាំងពីរជាគូរដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
ជាមួយគ្នានេះដែរ ក្រុមការងារយកសំណាកកូវីដ១៩នៅមណ្ឌលសុខភាពឃុំស្រអែម បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ រកឃើញមានវិជ្ជមានកូវីដ១៩ កុមារីម្នាក់ឈ្មោះលឹម ស្រីលីន អាយុ០៥ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលបានទៅចូលរួមពិធីភ្ជាប់ពាក្យគូរដណ្តឹង២នាក់ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នោះផងដែកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមណ្ឌលសុខភាពស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តឡីស័កផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទលេខ012 985 689/0885964496៕ដោយ៖វណ្ណៈ