ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធកាប់ចាក់គ្នា អ្នករបួសដេកពេទ្យ អ្នកបង្ករត់បាត់ ផ្អើលសមត្ថកិច្ច ខណ្ឌឬស្សីកែវ ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធកាប់ចាក់គ្នាទាំងយប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចុះទៅធ្វើអន្តរគមន៍បំបែកហ្វូងនៅក្នុងទឹកដីខណ្ឌឬស្សីកែវ។ ហេតុការណ៍ដកគួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង២០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ រឿងរ៉ាវនេះបានកើតឡើងរវាងក្មេងស្ទាវទាំងក្រុមតែម្ដងនៅក្នុងទឹកដីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្ទាវមួយក្រុមស្រែកឡូឡាហើយថែមទាំងឌឺដងឡែបខាយសំដីដាក់គ្នាមានទាំងដាវដំបងនិងកាំបិទដេញកាប់ចាក់គ្នាទាំងយប់បណ្ដាលឱ្យមានអ្នករងរបួសឈាមហូស្រោចខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅបំបែករត់ចែកផ្លូវគ្នាបាត់ជើងសព្រាត។

បន្ទាប់មកសមត្ថកិច្ចបានទទួលនូវព័ត៌មានលម្អិតមួយពីប្រជាពលរដ្ឋថាមានអ្នករងរបួសនៅក្នុងហេតុការចាប់កាប់ចាក់គ្នាដ៏កក្រើកមួយនេះ ចំណែកជនដែលបានរងរបួសដោយសារភាគីម្ខាងទៀតចាក់ត្រូវនោះមានឈ្មោះហេង ភេទប្រុសអាយុ១៩ ចូលរួមនិងបក្ខពួកបានបញ្ជូនទៅលាក់ខ្លួនសំងំព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ហ្វាមីលី ទីតាំងនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចខណ្ឌឬស្សីកែវបានសហការគ្នាជាមួយនឹងកម្លាំងនគរបាលខណ្ឌសែនសុខចុះទៅដល់កន្លែងមន្ទីសម្ភពសម្រាកព្យាបាលហ្វាមីលីនោះតែម្ដងដើម្បីស៊ើបអង្កេតនិងកំណត់មុខសញ្ញាដល់ក្មេងស្ទាវទាំង២ក្រុមនេះដើម្បីចាប់ខ្លួនយកមកធ្វើការសាកសួរនិងផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print