Novak Djokovic ទទួលបានជ័យជម្នះនៅ Belgrade Open មុនព្រឹត្តិការណ៍ French Open មកដល់

ចែករំលែក៖

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បានបញ្ចប់ការត្រៀមប្រកួត French Open របស់ខ្លួននៅលើកំណត់ត្រាឈ្នះមួយជាមួយនឹងជ័យជម្នះនៅឯមជ្ឈមណ្ឌលកីឡាវាយតឺន្នីសផ្ទាល់ខ្លួនរបស់គេក្នុងព្រឹត្តិការណ៍ Belgrade Open ។

យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ឧសភានេះថា បុរសវ័យ៣៤ឆ្នាំរូបនេះទទួលបានជ័យជម្នះលើកទី៨៣ របស់គាត់ដោយបានយកឈ្នះលើកីឡាករស្លូវ៉ាគីលេខ២៥៥ពិភពលោក Alex Molcan ក្នុងលទ្ធផល ៦-៤ ៦-៣ ។

ការប្រកួតជម្រុះនេះកីឡាករ Djokovic បានឈ្នះចំនួន៣ដងក្នុងសិតទី១។ Djokovic បានធ្វើឱ្យប្រសើរឡើងនូវភាគរយខ្ពស់ក្នុងសិតទី២ និងបានប្រកួតឈ្នះក្នុងរយៈពេលមួយម៉ោងនិង២៨នាទី។

លោក Djokovic បានមានប្រសាសន៍ថា “ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានបង្កើត នូវថ្ងៃដ៏គួរឱ្យចងចាំមួយ។ ខ្ញុំត្រូវតែទទួលស្គាល់ថាផ្នែកមួយនៃគំនិតរបស់ខ្ញុំគឺនៅប៉ារីសរួចហើយ”។

លោកបន្តថា “វាគឺជាការសំរេចចិត្តដ៏ងាយស្រួលមួយក្នុងការចូលរួមការប្រកួតនេះ។ ខ្ញុំមិនដែលមានគំនិតលើកទី២ទេហើយខ្ញុំពិតជារីករាយដែលបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ”។

កីឡាករ Djokovic ដែលស្ថិតក្នុងវគ្គពាក់កណ្តាលនៃការប្រកួតពានរង្វាន់ French Open, ម្ចាស់ការពារតំណែងជើងឯក Rafael Nadal និងជាអតីតអ្នកឈ្នះ Roger Federer នឹងចាប់ផ្តើមយុទ្ធនាការរបស់គាត់នៅទីក្រុងប៉ារីសដោយត្រូវប្រកួតនឹងកីឡាករអាមេរិកលេខ៦៦ Tennys Sandgren ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print