អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប, នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ហាប់ ប៊ុនតុង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិអំពិលទៀត ឃុំខ្នាត ស្រុក ពួក ជាអ្នកបើករថយន្នឈ្នួល ភ្នំពេញ-ប៉ោយប៉ែត។

២- ឈ្មោះ អ៊ុត អ៊ុម ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិដី ឃុំសែ្លងស្ពាន ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ សឿប ស៊ីនួន ភេទស្រី អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅភូមិប្រាសាទធំ ឃុំរោងគោ ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ យិន សុជាតិ ភេទស្រី អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

៥- ឈ្មោះ សន សុភ័ក្រ ភេទស្រី អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

៦- ឈ្មោះ សល ហ៊ិន ភេទស្រី អាយុ២០ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ មក ពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
៧- ឈ្មោះ សេងថៃ ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិល្ហុង ឃុំស្រណាល ស្រុក
ក្រឡាញ់ មកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
៨- ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។

ចំពោះករណីទី១ ត្រូវបានក្រុមការងារជំនាញស្រាវជ្រាវរកឃើញ និងបញ្ជូនទៅយកសំណាកវិភាគ នៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដោយទទួលបានលទ្ធផលវិជ្ជមានជំងឺ – កូវីដ-១៩ បន្ទាប់ពីបានជាប់ពាក់ព័ន្ធនឹងឈ្មោះ ពិន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ ដែលមានវិជ្ជមានជំងឺ កូវីដ-១៩ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ដោយឡែក ករណីទី២ ទី៣ ទី៤ ទី៥ ទី៦ និងទី៧ គឺជាពលករចំណាកស្រុក ដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាស័យសម្តេចឪ ពេលដែលបានមកដល់ខេត្តសៀមរាប។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន២នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

២- ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង សៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូដ – ១៩ ចំនួន១១៨នាក់ បានព្យាបាលជាសះ ស្បើយចំនួន៦១នាក់ ស្លាប់២នាក់ និង៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយ ផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសារ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួល សុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុម ការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្ត្រស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបាន ម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print