ខេត្តបាត់ដំបង៖ ទីតាំងខារ៉ាអូខេមួយកន្លែងមានយីហោ «ប៉ាស៊ីហ្វិក ណាយ ថិស» ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយត្រី ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបង ចុះទៅធ្វើការបង្ក្រាប និងសម្រេចបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីមានបញ្ជា និងស៊ើុបដឹងថា គឺជាកន្លែងជួលសម្រាប់ឱ្យក្រុមយុវជនប្រុស-ស្រី ចូលទៅប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ។
ហេតុការណ៍ចុះបង្ក្រាបធ្វើឡើងនៅវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅក្នុងបន្ទប់ចំនួន២ ក្នុងហាងខារ៉ាអូខេខាងលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយកម្លាំងឃាត់បានមនុស្សប្រុស-ស្រីចំនួន១៦នាក់ផងដែរ រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនទៀត ៕
...
ដោយ៖ សហការី