ឥណ្ឌូនេស៊ី៖ នាវាដឹកមនុស្ស២០០នាក់ឆាបឆេះ អ្នកដំណើរនាំគ្នាលោតចូលសមុទ្រ

ចែករំលែក៖

នាវាមួយគ្រឿងដឹកអ្នកដំណើរ ប្រមាណ២០០នាក់ ស្រាប់តែឆាបឆេះ ពេលកំពុងធ្វើដំណើរនៅលើដែនសមុទ្រឆ្ពោះទៅកាន់កោះនៅដាច់ស្រយាលរបស់ប្រទេសឥណ្ឌូនេស៊ី។ សារព័ត៌មាន RT បានផ្សាយថា នាវាឈ្មោះ KM Karya Indah បានឆាបឆេះពេលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Sanana នៅលើកោះ Limafatola ស្ថិតនៅភាគខាងជើងប្រទេសនេះ។

នាវាបានឆាបឆេះក្រោយរយៈពេលតែ១៥នាទីប៉ុណ្ណោះពេលចាកចេញពីកំពង់ផែ Ternate ស្ថិតនៅភាគខាងជើង ខេត្ត Maluku ។ អណ្តាតភ្លើងបានរាលដាលយ៉ាងខ្លាំងទៅលើនាវាទាំងមូល។ ទាំងអ្នកដំណើរនិងនាវឹក បាននាំគ្នាលោតចុះសមុទ្រគេចពីអណ្តាតភ្លើងឆាបឆេះ។ រូបភាពវីដេអូពីកន្លែងកើតហេតុបានឲ្យឃើញថា អ្នកដំណើរដែលបានលោតចូលទឹកព្យាយាមតោងវត្ថុផ្សេងៗដើម្បីអណ្តែត ខណៈផ្សែងខ្មៅ អណ្តាតភ្លើងឆេះយ៉ាងខ្លាំង ។
ជាភពសំណាង មិនមានអ្នកស្លាប់នៅក្នុងហេតុការណ៍នោះឡើយ ដោយអ្នកដំណើរទាំង ១៨១៨នាក់ រួមទាំងកុមារ២២នាក់ រួមជាមួយក្រុមនាវឹក១៤នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលនឹងជម្លៀសទៅកាន់កោះនៅក្បែរនោះ។ ក្រុមនាវានេសាទនៅក្បែរនោះបានចូលរួមជួយសង្គ្រោះទាន់ពេលវេលា។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង កំពុងតែបើកការស្រាវជ្រាវ ។ តាមការសន្និដ្ឋាន អណ្តាតភ្លើងឆាបឆេះចេញពីមន្ទប់ម៉ាស៊ីននាវា។ ឥណ្ឌូនេស៊ីជាប្រទេសដែលមានកោះ មានមនុស្សរស់នៅច្រើនបំផុតលើពិភពលោក រួមមានកោះដល់ទៅ ១៧.០០០កោះ។ ការធ្វើដំណើររបស់ពលរដ្ឋពីកោះមួយទៅកាន់កោះមួយទៀតភាគច្រើនតាមនាវា សាឡាង…ចំណែកគ្រោះថ្នាក់ក៏បានកើតឡើងជាបន្តបន្ទាប់ផងដែរ៕ ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print