ខេត្តបាត់ដំបង៖ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំក ម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង និងកម្លាំងប្រជាការពារ បានចុះបង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់ និងបានកាប់បំផ្លាញដំណាំកញ្ឆាចំនួន៥២គុម្ព ដែលឈ្មោះ កាន់ សាញ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅខាងលើជាអ្នកលួចដាំ។
ការកាប់បំផ្លាញកញ្ឆានេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី០២ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បន្ទាប់ពីបំផ្លាញចោលដើមកញ្ឆានេះឈ្មោះ កាន់ សាញ បានសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់បានដាំដើមកញ្ឆានេះសម្រាប់ប្រើប្រាស់ ដោយមានអ្នកជិតខាងផ្សេងទៀត នៅក្នុងភូមិបានប្រើប្រាស់ដែរ។
សមត្ថកិច្ចបានសម្រេចឲ្យបុរសនេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះកញ្ឆាខុសច្បាប់បន្តទៀត រួចបានអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញដោយមានអ្នកធានាផងដែរ៕ដោយ÷ ប្រាថ្នា