ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងក្រុមការងារប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់រដ្ឋបាលឃុំថ្នាធ្នង់ ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានលោកតូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ អមដំណើរជាមួយ លោក រាណ សុវណ្ណារិទ្ធិ លោក ពៅ សុធារិន អនុប្រធានក្រុមការងារ
បានយកមកប្រគល់ជូនរដ្ឋបាលឃុំថ្នាធ្នង់ ដើម្បីចាត់ចែង ដល់មណ្ឌល ចត្តាឡីស័កឃុំ ជូនដល់ពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាវត្តធ្នង់នាថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

លោកតូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់បានអោយដឹងថាសម្ភារដែលយមកប្រគល់នាពេលនេះរួមមាន៖ ទឹកសុទ្ធ ២០០យួរ អង្ករ ៥បេ (១០០គីឡូក្រាម) មីម៉ាម៉ា ៦កេះ ត្រីខ ៥០កំប៉ុង ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ សាប៊ូ ១០០ដុំ ម៉ាស ៥០ប្រអប់ ទឹកសំលាប់មេរោគ ២កាន (៦០លីត្រ) អាល់កុល ១កាន (៣០លីត្រ) ដបអាល់កុល ៥០ដប។

ក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ា
ក៏បានស្នើ​ដល់​អាជ្ញាធរឃុំថ្នាធ្នង់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏ បានសំណូមពរដល់ពលករមកពីក្រៅប្រទេស និង កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាវត្តធ្នង់នេះ ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ អោយជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាល ផងដែរ៕

ដោយ៖ យឹម  សុថាន

...

បន្ទាប់មកលោកតូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់  លោក រាណ សុវណ្ណារិទ្ធិ លោក ពៅ សុធារិន អនុប្រធានក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលការជួលជុលទីស្នាក់ការគណបក្សឃុំថ្នាធ្នង់ ផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print