ការបាញ់ប្រហារនៅអាមេរិកកើតឡើងជាបន្តបន្ទាប់បង្កក្តីបារម្ភយ៉ាងខ្លាំង ។ នៅព្រឹកថ្ងៃទី៣០ ខែឧសភា(ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង២០នាក់រងរបួស។ កម្លាំងប៉ូលិសបានបើកការស្រាវជ្រាវករណីបាញ់ប្រហារខាងលើ។
ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា មានខ្មាន់កំាភ្លើង៣នាក់ជិះរថយន្តស្រាប់តែបាញ់ប្រហារ ទៅលើហ្វូងមនុស្សនៅក្នុងក្លឹបប៊ីយ៉ា ក្នុងតំបន់ Miami Dade ក្នុងទីក្រុង Hialeah រដ្ឋ Florida ។
ការបាញ់ប្រហារបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និង២០នាក់រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។ សាចញាតិក្រុមគ្រួសារជាច្រើនទៅរងចាំនៅខាងក្រៅមន្ទីរពេទ្យ ក្នុងទីក្រុង Miami ។
មកទល់ពេលនេះ មិនទាន់មានជនសង្ស័យណាមួយត្រូវបានចាប់ខ្លួននៅឡើយទេ ជនរងគ្រោះភាគច្រើននៅខាងក្រៅក្លឹបប៊ីយ៉ា។ កម្លាំងប៉ូលិសបានបើកការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនដៃដល់ និង មូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារកើតឡើង។
កន្លងមកថ្មីៗក៏មានការណីបាញ់ប្រហារនៅក្រុមហ៊ុនដឹកជញ្ជូន នៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ ។ កម្លាំងប៉ូលិសក៏បាន ស្រាវជ្រាវផ្ទះជនរងគ្រោះក៏បានរកឃើញអាវុធជាច្រើន មានកាំភ្លើង១២ដើម និងគ្រាប់ ២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាន់ នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារ សម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ា៕
រូបភាព៖ TTXVN