ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់ធ្វើបាតុកម្មទាមទារដាក់ទោសប្រធានាធិបតី

ចែករំលែក៖

នៅថ្ងៃទី២៩ខែឧសភា ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បង្ហាញពីការខឹងសម្បាយ៉ាងខ្លាំង ដល់ប្រធានាធិបតី Jair Bolsonaro ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ ។ នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសនេះចាប់តាំងពីការផ្ទុះកូវីដ ១៩ ។
បាតុករកើតឡើងនៅទីក្រុងធំៗចាច្រើនក្នុងប្រទេសប្រេស៊ីល ក្នុងនោះមាន ទីក្រុង Sao Paulo, Rio de Janeiro និង Brasilia ទាមទារចោទប្រកាន់ទោសទៅលើប្រធានាធិបតី Bolsonaro ហើយទាមទារសិទ្ធក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩។ ក្រុមបាតុករមិនបានរក្សាគម្លាត់នោះឡើយក្នុងពេលធ្វើបាតុកម្ម ប៉ុន្តែបានពាក់ម៉ាស់ការពារទាំងអស់គ្នា ។
ប្រេស៊ីលបានប្រឈមការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរលក់កូវីដ១៩ លើកទី៣កំពុងតែវាយប្រហារប្រទេសនេះ។ ក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា មានករណីឆ្លងកូវីដ១៩ ថ្មីកើនឡើងដល់ទៅជិត ៨ម៉ឺននាក់ និងស្លាប់ជាង ២ពាន់នាក់ ក្នុងថ្ងៃទី ២៩ ខែឧសភា ។ សរុបទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង ១៦លាននាក់និងស្លាប់ជាង៤៦០ពាន់នាក់ ។
ក្នុងចំណោមពលរដ្ឋប្រេស៊ីលជាង២១០ លាននាក់ ទើបតែមានជាង ១៩ លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ប្រធានាធិបតីប្រេស៊ីលរងការរិះគន់យ៉ាងខ្លាំងនាពេលកន្លងមក ដោយលោកចាត់ទុកថាជា ជម្ងឺផ្តាសាយធម្មតា ។ ក្រុមបាតុករបានថ្កោលទោសប្រធានាធិបតី ថាបានបង្កឲ្យមានមនុស្សជាច្រើនស្លាប់ ៕

...

រូបភាព៖ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print