ខេត្តស្វាយរៀង៖ លោកថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកចន្ទ្រា រួមដំណើរដោយលោកអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក លោកមេឃុំក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្តី លោកមេភូមិ នាំយកសម្ភារៈថវិកា របស់លោក អ៉ីវ ម៉ាន់ លោកសោមឃ្លោក និងលោក ញ៉ែម សុធាវុធ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ០៧ គ្រួសារ ក្នុងនោះ ចាស់ជរា ០៣គ្រួសារ និងកំពុងធ្វើចត្តាឡីស័ក ០៤គ្រួសារ រស់នៅក្នុងឃុំទួលស្តី ស្រុកចន្រ្ទា ដែលបម្រើការងារនៅរោងចក្រ A & J តាយសេងទី១ ក្រុងបាវិត នាព្រឹកថ្ងៃអាទិត្យ៤រោចខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក ថនថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ដោយសេចក្ដីនឹករលឹកពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា ក៏ដូចជាលោក លី សុវណ្ណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទួលស្តី ជាពិសេស លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកក៏សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលនេះ មានករណីឆ្លងថ្មីដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើងផងដែរ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនដល់៧គ្រួសារដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម ទឹកត្រី ០៥ ដប ទឹកសុីអុីវ ០៥ ដប ប្រេងឆា ០៥ លីត្រ ប៊ីចេង ០១ គីឡូក្រាម ស្ករស ០១ គីឡូក្រាម មី ០២កេស មើមខ្ទឹម ០.៥គីឡូក្រាម ថវិកា ៦ម៉ឺន រៀល សរុបចំណាយគុតជាថវិកាទាំងអស់ ១៨ម៉ឺន រៀល ផងដែរ៕
ដោយ៖ យឹម សុថាន