ថៅកែ​ផ្គត់ផ្គង់​ទិញ​លក់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន ​បឹង​សាឡា​ង ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​​ឆបោក ចេញសែក​ស្អុយ​​ជិត​៣០ម៉ឺន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការនគរបាលរាជធានី​ភ្នំពេញ បានឃាត់ខ្លួន​ថៅកែ​ផ្គត់ផ្គង់​ទិញ​លក់​ត្រី​ធូ​ណា និង​ត្រី​សាល​ម៉ុ​ន ​បឹង​សាឡា​ង ​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញនេះ​ ពាក់ព័ន្ធ​ករណី​​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​រូបភាពចេញមូល​ប្ប​ទា​ប័ត(​សែក​ស្អុយ​)​អត់​សាច់ប្រាក់​ជិត​៣០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សុង ភេទ​ប្រុស អាយុ​៣៨ឆ្នាំ មុខរបរ ជា​ថៅកែ​ផ្គត់​ផ្គត់​ទិញ​លក់​ត្រីធូ​ណា និង​ត្រី​សាល​ម៉ុ​ន ដែល​មាន​អា​ស័​យ​ដ្ឋា​ន ​ផ្ទះ​លេខ​៥៩AZ ផ្លូវ​លេខ​២៤៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

របាយការណ៍​ដដែល​ បន្តថា​ ចំពោះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ គឺ​យោង​តាម​ដីកា​បង្គ​ប់​ឲ្យ​ចាប់ខ្លួន​របស់​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​​ឆបោក។​ បន្ទាប់​ពី​​ឃាត់ខ្លួន​ជនសង្ស័យ​យកមកសាកសួរ​ រួច​មន្ត្រីជំនាញ​ បានក៏សាងសំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា​ ឆ្នាំ​២០២១នេះ ​ដើម្បី​ដោះស្រាយ​លើ​បំណុល​របស់​ជន​រង​គ្រោះ ។

គួរជម្រាបថា​ ដើមចម ​នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​ផ្តើម​ឡើង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ ដែល​ជា​ម្ចាស់​ប្រាក់ បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ អ៊ុ​ន សុង និង​ឈ្មោះ ភឿន ចាន់​ថន ដែល មានគំនិត​ទុច្ចរិត​ ឃុបឃិត​គ្នា ឆបោក​ប្រាក់​ប្រមាណ ២៨៨.៩៧០ដុល្លារ​អា​មេ​រិ​ក។​ យោង​តាម​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពី​កាលពី​អំឡុង​ថ្ងៃខែ​(មិន​ចាំ) ឈ្មោះ អ៊ុ​ន សុង នឹង​ប្រពន្ធ​ឈ្មោះ ភឿន ចាន់​ថន បាន​ខ្ចីប្រាក់​ពី​ជន​រង​គ្រោះ ជា​បន្តបន្ទាប់​ប្រមាណ ៦៥៩,១០០ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ប្រើប្រាស់ នឹង​ប្រកប​មុខ​ជំនួញ​ផ្ទាល់ខ្លួន ។ ក្រោយមក​ប្តី​ប្រពន្ធ​ពីរ​នាក់​នោះ បាន​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ជា​បណ្តើរ​ៗ វិញ នៅ​សល់​តែ ២៨៨,៩៧០ ដុល្លារប៉ុណ្ណោះ​ទេ ដោយ​គូភាគី​បាន​ព្រមព្រៀង​គ្នា នឹង​ធ្វើ​កិច្ចសន្យា​ថ្មី​មួយទៀត ទទួលស្គាល់​បំណុល និង​យល់ព្រម​សង​ប្រាក់​ដែល​បាន​កំណត់​ចុង​ក្រោយ​នេះ និង​ដើម្បី​ឲ្យ​មានការ​ធានា​ទូទាត់​លើ​ប្រាក់​កម្ចី​នោះ គូភាគី​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ចេញ​មូល​ប្ប​ទាន​ប័ត​ ចំនួន​៣​សន្លឹក ឲ្យ​ទៅ​ដើមបណ្តឹង​ជា​ការ​ជឿ​ទុកចិត្ត ។

របាយការណ៍​របស់​សមត្ថកិច្ច​ បានបញ្ជាក់បន្ថែមថា​ លុះដល់​ថ្ងៃ​កំណត់ ​ត្រូវ​ដើមបណ្តឹង​ទៅ​បើកប្រាក់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​ថា មូល​ប្ប​ទាន​ប័ត​ទាំង​៣សន្លឹក អត់​មាន​សាច់ប្រាក់​ទេ មិនតែប៉ុណ្ណោះ​ កុង​របស់​ឈ្មោះ អ៊ុ​ន សុង និង​ឈ្មោះ ភឿន ចាន់​ថន ត្រូវ​បាន​បិទ​ទៀត (​ពោល​គឺ​សែក​ស្អុយ​) ។ បន្ទាប់​ពី​ធនាគារ​ឆ្លើយ​ដូច្នេះ ជន​រង​គ្រោះ​បាន​រក​ការ​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ អ៊ុ​ន សុង និង​ប្រពន្ធ​ ដើម្បី​ឲ្យ​មក​ទូទាត់​ប្រាក់​បំណុល​នោះ តែ​ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ថែម​ទាំង​គេចវេស​ទៀត​ផង ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​រក​ផ្លូវច្បាប់​មក​ដោះស្រាយ​តែ​ម្ដង​។

គួរបញ្ជាក់ថា​ ដោយ​យោង​តាមអង្គហេតុ​តាម​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​ បានរៀបរាប់​ដូច​ខាងលើ ទេីប​​តុលាការ​ចាត់ការ​រហូត​ដល់​ចេញ​ដីកា​ បង្គ​ប់​ឲ្យ​សមត្ថ​កិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី ដើម្បី​យក​ទៅ​សាកសួរ និង​ដោះស្រាយជាមួយម្ចាស់​បំណុលតាមនីតិវិធីច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print