រថយន្តទំនេីបTundra បុកម៉ូតូហុងដាឌ្រីម​ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់​ នៅខណ្ឌបឹងកេងកង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូដល់ផ្លូវបំបែកជាបួនត្រូវរថយន្តស៊េរីទំនេីប Tundra បុកពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង៨​ និង៥០នាទីយប់​ ថ្ងៃអាទិត្យ​ ទី៣០​ ខែឧសភា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៥៧​ កែងផ្លូវ៣០២​ ក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ បេីតាមប្រភពពីសន្ដិសុខដែលប្រចាំការនៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ ដំបូងគាត់ឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BF-5390 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៧​ ទិសដៅពីត្បូងមកជេីង​ ក្នុងល្បឿនល្មម​ ខណៈមកដល់ផ្លូវបំបែកជាបួងត្រង់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក​ Tundra ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AY-8916 ដែលបេីកបរដោយជនជាតិចិន​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០២​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម​ និងមិនប្រយ័ត្នក៏បានបុកម៉ូតូហុងដាឌ្រីម​ ជិះដោយបុរសម្នាក់​ បណ្ដាលឲ្យដួលខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់​ រីឯម៉ូតូក៏រងការខូចខាត​ ។

​ ប្រភពដដែលបានបន្ថែមថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ ភាគីរថយន្តបង្កដែលជាជនជាតិចិនមិនបានបេីករថយន្តរត់គេចនោះទេ​ ផ្ទុយទៅវិញគឺអែបរថយន្តឈប់ហេីយបានជួយជនរងគ្រោះ​ និងទៅពិនិត្យមេីលជនរងគ្រោះដល់មន្ទីរពេទ្យ​ផងដែរ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់​ ហេីយឲ្យតំណាងភាគីរងគ្រោះ​ និងភាគីបង្កធ្វេីការសម្របសម្រួលគ្នា​ ដោយភាគីបង្កព្រមចេញថ្លៃព្យាបាល​ទាំងស្រុង និងការខូចខាតម៉ូតូរបស់ជនរងគ្រោះដេីម្បីបញ្ចប់រឿង​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print