រថយន្តហាយឡេនឌ័រពន្លះទ្រូងផ្លូវក្បែរស្តុបអូរឫស្សី​ រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តម៉ាកហាយឡេនឌ័រចេញពីស្តុបអូរឫស្សីយ៉ាងលឿន​ ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០​ និង២០នាទីយប់ថ្ងៃទី៣០​ ​ខែឧសភា​ ឆ្នាំ​២០២១​ នៅក្បែរស្តុបអូរឫស្សី​ តាមបណ្ដោយផ្លូវ១៦១​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ ហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-1510 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦១​ ទិសដៅពីជេីងមកត្បូងចេញពីស្តុបអូរឫស្សី​ ក្នុងល្បឿនលឿន​ ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរបាំងថ្មបាក់ចេញពីគ្នាអស់១កង់​ រីឯរថយន្តបង្កបានដាច់កាឡេកង់ផ្នែកខាងឆ្វេង​ទៅមុខលែងរួច​ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។

​ ក្រោយកេីតហេតុ​ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់​ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print