អ្នកឯកទេស WHO ស្នើអាមេរិកចែករំលែកព័ត៌មានចារកិច្ចស្តីពី ប្រភពកូវីដ-១៩

ចែករំលែក៖

អ្នកឯកទេសសុខាភិបាល របស់អង្គការសុខភាពពិភពលោក បានស្នើដល់អាមេរិក ចែករំលែក ព័ត៌មានចារកិច្ចស្តីពីប្រភពកូវីដ ១៩ ដែលក្រុមចារកិច្ចអាមេរិកទទួលបាន។
កាលពីសប្តាហ៍កន្លងមក សារព័ត៌មាន Wall Street Journal បានដកស្រង់សំដីចារកិច្ចអាមេរិក បានឲ្យដឹងថា មានបុគ្គលិក៣នាក់នៅមន្ទីរពិសោធន៍ទីក្រុងវូហាន ប្រទេសចិនធ្លាក់ខ្លួនឈឺ រហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ដោយមានអការៈដូចជាជម្ងឺកូវីដ១៩ ។
ថ្នាក់ដឹកនាំក្រុមចារកិច្ចអាមេរិកបានបញ្ជាក់ថា ពួកគេមិនដឹងថាវីរុសឆ្លងរាលដាពេលដំបូងដោយរបៀបណានោះឡើយ ប៉ុន្តែមានទ្រឹស្តីពីរ ផ្សេងគ្នា គឺកូវីដ១៩ អាចឆ្លងពីមនុស្ស ដែលប៉ះពាល់ជាមួយសត្វ មានផ្ទុកជំងឺ ឬ ជាគ្រោះថ្នាក់កើតចេញពីមន្ទីរពិសោធ ។
មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌មាន BBC បណ្ឌិត Dale Fisher មកពីអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ទ្រឹស្តីស្តីពីមន្ទីរពិសោធ នៅតែមិនទាន់បោះបង់ចោលនៅឡើយទេ ប៉ុន្តែមិនទាន់បញ្ចាក់ពីការពិត។ ដូច្នេះ លោកបានអំពាវនាវដល់អាមេរិក ចែករំលែកព័ត៌មានចារកិច្ចពាក់ព័ន្ធប្រភពកូវីដ ១៩ ដែលអាមេរិកមាន ដើម្បីជួយបំពេញការស្រាវជ្រាវបានល្អបំផុត។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រ បានស្របមតិគ្នា គឺកូវិដ ១៩កើតចេញពីសត្វឆ្លងទៅកាន់មនុស្ស តាមបែបធម្មជាតិ ។ ចំណែកទ្រឹស្តីថា វីរុសកូវីដ ១៩លេចចេញពីមន្ទីរពិសោធ មិនទាន់បើកការស្រាវជ្រាវនៅឡើយទេ ដោយទំាងនោះចាត់ទុកថាជានយោបាយ ដែលអតីតប្រធានាធិបតីត្រាំ បានលើកឡើងដើម្បីប្រឆាំងចិនតែប៉ុណ្ណោះ។
កន្លងមកចិនក៏ធ្លាប់បានប្រកាសថា ការស្រាវជ្រាវទៅលើមន្ទីរពិសោធគឺជារឿងមួយដ៏ល្អ ហើយការស្រាវជ្រាវចាំបាច់ត្រូវតែធ្វើឡើងនៅក្នុងមន្ទីរពិសោធរបស់អាមេរិក មិនមែនធ្វើឡើងតែនៅក្នុងប្រទេសចិនតែមួយនោះឡើយ៕

...

រូបភាព៖ Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print