ពលករខ្មែរ៧នាក់  និងអ្នកមើលផ្លូវជនជាតិថៃម្នាក់ ត្រូវសមត្ថកិច្ចថៃចាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទោះបីមានការទប់ស្កាត់ក្នុងការលួចឆ្លងដែនរបស់កម្លាំងសមត្ថកិច្ចជំនាញក៏ដោយប៉ុន្តែការលួចឆ្លងដែននៅតែមានបន្បក្នុងនោះសមត្ថកិច្ចថៃចាប់ពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន៧នាក់ នឹងអ្នកមើលផ្លូវជនជាតិថៃម្នាក់ នៅក្នុងទឹកដីស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។ យោងតាមការសាកសួរពលករទាំងទាំងបានចំណាយប្រាក់ឲ្យមេខ្យល់ជនជាតិខ្មែរ ក្នុងម្នាក់៦,០០០បាត ក្រោយទៅដល់គោលដៅហើយ។
សេចក្ដូរាយការណ៌ពីរប្រទេសថៃថាកាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះសមត្ថកិច្ចថៃវិធានការរឹតបន្តឹង ទប់ស្កាត់ពលករបរទេសលួចចូលប្រទេសដោយខុសច្បាប់ និងវិធានការការពារការរាត្បាតរបស់កូវីដ-១៩ រហូតអាចចាប់ឃុំខ្លួនពលករខ្មែរបានចំនួន៧នាក់ ក្នុងនោះប្រុស៣ ស្រី៣នាក់ នឹងក្មេងស្រីម្នាក់ ព្រមទាំងអ្នកមើលផ្លូវជនជាតិថៃម្នាក់ ។
អ្នករាយការបញ្ជាក់ថា  សមត្ថកិច្ចថៃប្រទះឃើញពលករខាងលើ នៅបរិវេណបង្គោលឡាក់ ចម្ងាយពីចំណុចត្រួតពិនិត្យទី២៦ ជ្រៅចូលទៅប្រមាណ២គីឡូម៉ែត្រ ក្នុងទឹកដីភូមិ ទព័សៀម ឃុំតា ព្រះយ៉ា នឹងក្រោយពីសួរនាំពលករខ្មែរបានប្រាប់ថា ចង់ធ្វើដំណើរចូលទៅធ្វើការខាងសំណង់ នៅខេត្តឆាកឆឺង សៅ ដោយទាក់ទងតាមរយះមេខ្យល់ជនជាតិខ្មែរ និងចំណាយលុយក្នុងម្នាក់៦,០០០បាត បន្ទាប់ពីដល់គោលដៅហើយនោះ។ ពលករទាំងអស់ត្រូវនាំខ្លួនទៅសួរនាំ នឹងធ្វើកំណត់ហេតុចាប់ខ្លួននិងអនុវត្តតាមវិអានការសុខាភិបាល លទ្ធផលមានសុខភាពធម្មតា ដោយឡែកអ្នកមើលផ្លូវជនជាតិថៃ សមត្ថកិច្ចបាននាំខ្លួនមកសួរនាំ ដើម្បីស្វែងរកចាប់ខ្លួនអ្នកពាក់ពន្ធ័បន្ថែម ចំពោះពលករខ្មែរទាំង៧នាក់ខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត នឹងបណ្ដេញឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print