រដ្ឋមន្ត្រីក្រសួងព័ត៌មាន “ទីក្រុងភ្នំពេញបានក្លាយជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន ជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលបន្តបន្ទាប់ខាងនេះ

ចែករំលែក៖

ភ្នំពេញ÷ នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏លើកឡើងពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបASEMលើកទី១៣ ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ទីក្រុងភ្នំពេញបានក្លាយទៅ ជារាជធានីមួយដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន ដូច្នេះជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលបន្តបន្ទាប់ខាងនេះ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដែលជួបប្រជុំប្រចាំសប្តាហ៏នេះឡើងវិញ ដោយសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន បានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់គ្នារួចហើយ ក៏ប៉ុន្តែយើងទាំង អស់គ្នានៅប្រកាន់ ភ្ជាប់តាមវិធានការណ៏ និងការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខ រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ ។

កិច្ចប្រជុំប្រចាំសប្តាហ៏ដែលធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការពិនិត្យលើវឌ្ឍនភាពការងាររបស់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួង ព័ត៌មាន រួមទាំងផ្នែកពាក់ពន្ធ័ទាំងការងារជាតិ និងទំនាក់ទំនងអន្តរជាតិ សម្រេចអនុវត្តន៏បាន ក្នុងរយះ ពេលកន្លងមកនេះ រួមទាំងបញ្ហាប្រឈមនានា ពិសេសទាក់ទងជំងឺកូវីដ ១៩ ដែលធ្វើ អោយ ប៉ះពាល់ដល់ការងារអ្វីខ្លះ ? តែទោះមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ក្តី តែប្រពន្ធ័ ផ្សព្វផ្សាយរបស់ជាតិ មានទាំងវិទ្យុ ទូរទស្សន៏ គេហទំព័រ Appក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយដ៏ទៃទៀត នូវតែដំណើរការផ្សាយជាប្រក្រតី ទោបីប្រឈមមុខទៅបញ្ហាខ្លះក៏ដោយ។

តាមរយះនេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំ ផ្តល់ជាមតិយោបល់ មួយចំនួនដល់បណ្តាអគ្គនាយកដ្ឋាន ដែលមានបញ្ហាប្រឈមទាក់ទងការផ្សព្វផ្សាយ និងការផលិតកម្មវិធីក្នុងការធ្វើយ៉ាងណាជ្រើសរើសទៅតាមបរិបទថ្មី នៃការបំពេញការងារ និងការ រស់នៅថ្មី ក្នុងដំណាក់ការឆ្លងរីករាលដាលជំងឺកូវីដ- ១៩ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print