ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន០៨ករណី ខណ:ធ្វើដំណើរចូលមកក្នុងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ដោយយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ចំនួន០៨នាក់ ដែលមានឈ្មោះ ដូចខាងក្រោម ៖ទី១. ឈ្មោះ ខុន ថន ភេទប្រុស អាយុ៥១ឆ្នាំ ទី២. ឈ្មោះ ហន វែង ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិបាក់តាង ឃុំព្រៃពន្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (អ្នកដឹកឥវ៉ាន់មកពីភ្នំពេញ) ប៉ះពាល់ជាមួយអ្នកផ្សេងម្នាក់ ទី៣. ឈ្មោះ សារិន លីណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទីលំនៅមិនពិតប្រាកដ មកពីខេត្តបន្ទាយមានជ័យ ប៉ះពាល់ ជាមួយអ្នកផ្សេង៨នាក់ ។ ទី៤. ឈ្មោះ កាន ប្រម ភេទប្រុស អាយុ៤៤ឆ្នាំ ទី៥. ឈ្មោះ ណុប សុជា ភេទប្រុស អាយុ៦៥ឆ្នាំ ទី៦. ឈ្មោះ មាន សារី ភេទប្រុស អាយុ២៤ឆ្នាំ ទី៧. ឈ្មោះ អៀង រ៉ាឃីម ភេទប្រុស អាយុ២០ឆ្នាំ ទី៨. ឈ្មោះ អានុន ស៊ុតថ:យ៉ាកន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ ទាំង៥នាក់នេះ មានអាសយដ្ឋានមិនពិតប្រាកដ បានជួលបន្ទប់ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពបញ្ជាក់ថា ប្រវត្តិនៃការធ្វើដំណើរ ដោយទី១. ឈ្មោះ ខុន ថន និងឈ្មោះ ហន វែង (ជាឪពុក និងកូន) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរដោយរថយន្តម៉ាក ហ៊ីយិនដាយ (Hyundai) ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 2B-0707 ចេញពីក្រុមហ៊ុន ស៊ី.ភី ភ្នំពេញ (សាខាបែកចាន) ឆ្ពោះមកខេត្តប៉ៃលិន ដោយមានអ្នករួមដំណើរចំនួន១នាក់ ។ ក្នុងការធ្វើដំណើរបានឈប់ប្តូរ កង់រថយន្តតាមផ្លូវ និងសម្រាកនៅលើរថយន្ត ។ នៅថ្ងៃទី៣០ ខែឧសភា បានធ្វើដំណើរមកដល់ព្រំប្រទ ល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពអូរសួស្តី បានធ្វើតេស្តរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ១៩ ។ ទី២. ឈ្មោះ សារិន លីណា (ត្រូវជាប្រពន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ ផាង ទៀង មកពីខេត្តឧត្តរមានជ័យ) អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩ ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយឈ្មោះ ខុន ថន និង ឈ្មោះ ហន វែង មានចំនួន០១នាក់ បានធ្វើតេស្តលើកទី១ អវិជ្ជមាននិងបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ។ ដូច្នេះ រដ្ឋបាល ខេត្តប៉ៃលិន ក៏សូមអំពាវនាវ ដល់សាធារណជន សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print