លោក ម៉ឹង សំផន ដឹកនាំអង្គប្រជុំត្រៀមសង្គ្រោះពេលមានគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ÷ យោងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកំលាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ ២០២១ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំដើម្បីត្រៀមបំរុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សានេះ ។

នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក,ទ័ពជើងទឹក,ទ័ពជើងអាកាស, អង្គភាពធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០,បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ,កងពលតូចដឹកជញ្ជូនលេខ ៩៩ និង មន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម​ សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេរ ។ ហេតុដូចនេះហើយបានជាគណៈកម្មការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានត្រៀមលក្ខណៈ ទាំងកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈផ្សេងៗទៀតដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ។

ឆ្លៀតនៅក្នុងឱកាសនោះលោកម៉ឹង សំផន បានជំរុញដល់អង្គភាពមានការពាក់ព័ន្ធ និង ការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យ ឧបករណ៍ សម្ភារៈប្រើប្រាស់ ដែលមានអោយបានត្រឹមត្រូវ ដូចជា៖ ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពមរដ្ឋ អោយបានទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិកើតឡើងជាយកថាហេតុ ។

នៅក្នុងកិច្ចប្រជុំឱកាសនោះដែលបណ្តាអង្គភាពជំនាញដែលមានការពាក់ពន្ធ័ បានរាយការណ៍ជូនអង្គប្រជុំអំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកំលាំង និង មធ្យោបាយសំភារៈដែលខ្លួនមាន ព្រមទាំងបានហ្វឹកហ្វឺនថែមទៀត ក្នុងការត្រៀមលក្ខណៈជួយសង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះ។

តាមរយៈកិច្ចប្រជុំនាឱកាសនោះ លោក ម៉ឹង សំផន បានសំដែងសេចក្តីសង្ឃឹមថា៖ គ្រប់បណ្តាអង្គភាពជំនាញរបស់ ខ.ភ.ម. ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយនៅក្នុងរដូវវស្សាឆ្នាំ ២០២១ នេះអោយសំរេចបានលទ្ធផលល្អតាមការណែនាំរបស់រាជរដ្ឋភិបាលបានដាក់ចុះ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print