អ្នកមានជីវភាពក្រីក្រខ្វះខាត២គ្រួសារដែលរស់នៅក្នុងសង្កាត់ព្រៃឆ្លាក់ទទួលអំណោយពីសប្បុរសជនរស់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានបន្តផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពចំនួន២គ្រួសារក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។

ជាក់ស្ដែងនារសៀល ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ លោកណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាពមានឈ្មោះ
យូស៊ីណាភេទស្រីអាយុ៥៧ឆ្នាំដែលមានសមាជិក៧នាក់
និងឈ្មោះសួសសារ៉នភេទស្រីអាយុ៦៨ឆ្នាំមានសមាជិក៥នាក់ដែល រស់នៅក្នុងភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ហ៊ុនសាវ៉ាន់ចៅសង្កាត់ព្រៃឆ្លាក់លោកលោកស្រីក្រុមប្រឹក្សាសង្កាត់និងក្រុមការងារជាច្រើននាក់ផងដែរ។

លោក ណាន ចាន់មករា បានអោយដឹងថាអំណោយដែលផ្ដល់ជូនគ្រួសារក្រីក្រ២គ្រួសានាពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអុីវមួយយួរទឹកត្រីមួយយួរ មី មួយ កេស ត្រីខកំប៉ុង និងថវិកាមួយគ្រួសារចំនួន ១០ម៉ឺនរៀលផងដែរ។

លោកបន្តថាដោយ នាពេលកន្លងមកក្រុមការងារក៏បានចុះសួរសុខទុក្ខដល់លោកយាយដែលចាស់ជរាខ្វះខាតអ្នកក្រីក្រមានចំនួន៣គ្រួសារនិងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាមួយចំនួនសម្រាប់ចាត់ចែងក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ក្នុងឱកាសនោះ លោកណាន ចាន់មករាក៏បានមានប្រសាសន៍ថាសូមឱ្យអ្នកមីងមានជីវភាពក្រីក្រទាំង២គ្រួសារតស៊ូក្នុងឆាកជីវិតឡើងមិនត្រូវមានការតូចចិត្តអ្វីឡើយទោះបីជាអំណោយមានបន្តិចបន្តួចក្ដីក៏អាចដោះស្រាយទុក្ខលំបាកក្នុងជីវភាពរស់នៅបានមួយរយៈផងដែរ។

លោកបន្ថែមថាសូមបន្តចូលរួមអនុវត្ត ៣កុំ ៣ការពារ តាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល  ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត   ពាក់ម៉ាស់ (ក្នុងករណីចាំបាច់)  ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ ពេលក្អក  ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គលព្រោះក្នុងសង្កាត់ព្រៃឆ្លាក់នាពេលនេះមានករណីឆ្លងរីករាលដាលជម្ងឺកូវីត១៩ជាសហគមន៏ជាច្រើនករណីនិងសូមអោយបងប្អូនលោកតាលោកយាយអ៊ំពូមីងបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print