ភ្នំពេញ៖ ចំណងស្នេហារវាងអ្នកសិល្បៈដូចគ្នាលោក យុទ្ធ ឋានៈ និងសូដា នីតា ត្រូវបានទម្លាយឡើងក្នុងអំឡុងខែតុលាឆ្នាំ២២០ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាមួយរយៈ។ ខាងប្រុសធ្លាប់លើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីដើមខែមីនាឆ្នាំ២០២១នេះ។
ទោះបីជាបង្ហាញដោយបើកចំហរ និងមានទាំងកូនប្រុសម្នាក់ក្តីក៏ពាក្យពេបជ្រាយមួយចំនួននៅតែលេចចេញ ពិសេសសំដៅទៅលើលោកយុទ្ធ ថានៈថាបានសំឡឹងមើលឃើញទ្រព្យសម្បត្តិ សូដានីតា ជាជាងរឿងស្នេហ៍ពិតប្រាកដនោះ បើទើបីជាពួកគេបានព្យាយាមបញ្ជាក់ទាំងពីររូបហើយថានេះគឺជាស្នេហាពិតចិត្តនិងចិត្ត កើតចេញពីការអាណិតស្រលាញ់ និងការយល់ចិត្តគ្នាពិតប្រាកដក៏ដោយ។ ទោះបីជាទទួលបានចំណងដៃកូនស្រីម្នាក់ទៅហើយក៏ពាក្យពេបជ្រាយទាំងនោះមិនទាន់ស្ងាត់បាត់ពីមាត់គេនៅឡើយពិសេសលើមាត់អ្នកសិល្បៈដូចគ្នា។ ដែលនេះស្របទៅតានការទម្លាយរបស់តារាសម្តែង យុទ្ធ ថាៈដែលលោកថ្លែងតូចចិត្តនឹងពាក្យទាំងនោះថាជាការប្រមាថមើលងាយដែលធ្វើឲ្យលោកតូចចិត្តជាខ្លាំអ។ លោកបានបញ្ចេញសាររៀបរាប់នូវសំណេរថានេះជាលុយខ្ញុំរកបានខ្លះៗនិងខ្សែរក៏ ដែរបានធ្វើជូនប្រពន្ធខ្ញុំ កន្លងមក នៅខ្លះទៀតដែរមិនបានថត ខ្ញុំផុសនេះមិនមានបំណងអ្វីផ្សេងឡើង ព្រោះតែកន្លងមក មិន ចង់បង្ហាញមិន ចង់ចេញមុខម៉ាត់ អោយបងប្អូនដឹង ដល់ថ្នាក់មានបងប្អូនសាច់ញាតិឆ្ងល់ ថាខ្ញុំមិនធ្វើការងារអីទេហី ចាយតែលុយប្រពន្ធទៅវិញ .ចឹងឈប់ឆ្ងល់ឈប់សង្ស័យទៀតទៅ បើ ឆ្ងល់អី សង្ស័យអី អាចសួរ ពួកខ្ញុំផ្ទាល់បាន ។ខ្ញុំឬប្រពន្ធខ្ញុំបាន ខ្ញុំខំជួយទាំងមិនចេញមុខ និង មិនចេញមុខខ្លះផង ព្រោះ ខ្លាច បងខ្មាស់ខ្ញុំ តែអ្វីដែលបាន គឺពាក្យដែរប៉ះពាល់ដល់អារម្មណ៍និងទឹកចិត្តខ្ញុំទៅវិញ។សុំនិយាយតែប៉ុណ្នឹងទេ អារម្មណ៍ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់។ ភ្ជាប់ដោយសំណេរនេះគឺជាខ្សែកពេជ្រមួយខ្សែតម្លៃជាង៤ពាន់ដុល្លារអាមេរិកដែលលោកធ្លាប់បានទិញជូនភរិយាកាលពីនាងមានផ្ទៃពោះមកម្ល៉េះ។ មានអ្នកសិល្បៈ និងអ្នកជិតដិតមួយចំនួនបានផ្ញើសារលើកទឹកចិត្ត និងស្នើឲ្យតារារូបនេះបញ្ចប់ការខ្វល់ខ្វាយនឹងពាក្យរបស់អ្នកខាងក្រៅដែលនាំឲ្យមានអារម្មណ៍មិនល្អ និងជះឥទ្ធិពលដល់សុភមង្គលក្នុងក្រុមគ្រួសារពួកគេ៕