រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសណ្តាប់ធ្នាប់ តាមច្រាំងទន្លេ ផ្លូវថ្នល់ សួនច្បារសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងក្រោមឱវាទចុះរៀបចំ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង និងបាញ់ ទឹកលាងសម្អាតតាមច្រាំងទន្លេ ,ផ្លូវថ្នល់ សួនច្បារសាធារណៈ ផងដែរ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់ កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារ ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។

សូមបញ្ជាក់ថា លោក អភិបាល បានចាត់អោយកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាតអោយចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ  និង បានចាត់អោយមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្ករអោយបាត់បង់ស្តាប់ធ្នាប់សាធារណៈផងដែរ៕ ដោយ៖រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print