ភ្នំពេញៈ មន្ត្រីកាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យមួយចំនួន ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពលោក យ៉ាវ បូរ៉ា ដែលមានប្រពន្ធ ឈ្មោះ នែវ ផល្លា អាយុ ៥១ឆ្នាំ និងមានកូន ៤នាក់ រស់នៅភូមិ ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
ក្រុមគ្រួសារនៃសព បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចាត់មន្ត្រីមកចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យមកចូលបុណ្យដើម្បីសម្រាលទុក្ខលំបាកនៃគ្រួសារសព៕ សុខ ខេមរា







