ក្លឹបស្ពាយឌ័រ បន្ទាប់ពីកើតរឿងបង្កទំនាស់ខ្លាំងខាងប្រើសន្តិសុខវាយភ្ញៀវ កាលពីយប់ថ្ងៃទី១៣​ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទក្លឹប ស្ពាយឌ័រ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី កើតមានរឿងនៅយប់ថ្ងៃទី១៣ដោយក្រុមសន្តិសុខ កាងក្លិប បង្កទំនាស់ វាយទៅលើភ្ញៀវ ដែលចូលផឹកសុីរាំកម្សាន្ត គ្រាន់តែភ្ញៀវ យកទូរស័ព្ទផ្ទាល់ខ្លួនមកថតរូបអនុស្សាវរីយ៍ពួកគេរាំកម្សាន្តបណ្តាលអោយរបួស២នាក់​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ កន្លងមិថ្មីៗនេះ ។

លុះរហូតមកដល់ត្រូវរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះ ដោយចចាគ្នាជាមួយជនរងគ្រោះមិនត្រូវគ្នាអាជ្ញាធរ ខណ្ឌសម្រេច បិទ ផ្អាកជីវកម្ម ក្លិបខាងលើ បណ្តោះអាសន្ន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្លិបស្ពាយឌ័រ បន្ទាប់ពីកើតរឿងទំនាស់ រវាង ក្រុមសន្តិសុខ កាងក្លិប វាយទៅលើភ្ញៀវ នូវរឿង ថតរូបទុកអនុស្សាវរីយ៍ក្នុងក្លិប រួចមក ត្រូវបាន បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាររបស់លោក ហែម ដារិទ្ធ សម្រេច បិទទីតាំងក្លិបខាងលើជាបណ្តោះអាសន្នសិន ។

តាមប្រជាពលរដ្ឋ និយាយថានៅយប់ថ្ងៃទី១៣ខែមីនា​ ឆ្នាំ​២០១៦​ នេះក្រុមសន្តិសុខក្លឹបស្ពាយឌ័រ​បានបង្កអោយភ្ញៀវមានរបួស២នាក់ហើយបានចោទថាភ្ញៀវបង្ករឿង​ទៅវិញ។ ដោយសារតែថៅកែក្លិបសែនអត់ត្រូវ ទើប គណអភិបាលខណ្ឌ សម្រេចបិទអាជីវកម្ម ជាបណ្តោះអាសន្ន មិនខុសគ្នាទៅនឹងក្លិប រីលីក្ស ដែលមានទីតាំងស្ថិតនៅ តាមផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏កើតមានទំនាស់ដូចគ្នា បេះបិទ ទៅនឹងក្លិបស្ពាយឌ័រដែរនោះ ដោយសារ ក្រុមសន្តិសុខ ប្រចាំនៅក្លិប រីលីក្ស វាយភ្ញៀវ បង្កឲ្យភ្ញាក់ផ្អើល រហូតដេញតាមវាយ ភ្ញៀវ ដល់ផ្ទះ គាស់ទាំងទ្វារផ្ទះចូលវាយដល់ក្នុង បណ្តាលឲ្យរងរបួស២នាក់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ជិត១ខែទៅហើយ ទោះជាពុំមានដំណោះស្រាយ រវាង ភាគីខាងក្លិប ជាមួយជនរងគ្រោះ ទាំង២នាក់ក៏ដោយ ពុំមានឃើញ អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធខាងណា ហ៊ានអើត ទៅបិទទីតាំងនោះឡើយ ដែលពលរដ្ឋ និយាយថា ថៅកែក្លិប រីលីក្ស សែនព្រេនត្រូវ ចំអ្នកតា តែបើក្លិប ស្ពាយឌ័រវិញ សង្ស័យ ថៅកែក្លិប រកអ្នកតាអត់ឃើញ ទើបសែនសំណែន មិនត្រូវ បណ្តាលឲ្យ គណបញ្ជាការឯកភាពខណ្ឌបិទអាជីវកម្ម ខានរកសុីជាបណ្តោះអាសន្នបែបនេះ ។

ចាំមើលថាតើអាជ្ញាធរអាចបិទក្លឹបរីលីក្សបានដែរឬក៏អត់ទាំងដោយពុំទាន់មានដំណោះស្រាយជាមួយជនរងគ្រោះនៅឡើយ៕

image2

image1

image5

image4

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print