ភ្នំពេញ, ហាងលក់សម្លៀកបំពាក់ #Zendo សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកធ្វើការនៅទីតាំងខាងលើនេះ យោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ហាងលក់សម្លៀកបំពាក់ #Zendo សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក។ អ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា