ភ្នំពេញ, ក្រសួងយុត្តិធម៌ សូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្ត្រីរាជការបម្រើការងារនៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ឱ្យបានជ្រាបថា សាលាដំបូងខេត្តកែប នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
ចំពោះមុខ ក្រសួងនឹងធ្វើការជ្រើសរើសក្រឡាបញ្ជី ចំនួន១០រូប និងមន្ត្រីរដ្ឋបាល ចំនួន១០រូប តាមការស្ម័គ្រចិត្ត ឱ្យទៅបម្រើការងារនៅសាលាដំបូងខេត្តកែប។
អាស្រ័យហេតុនេះ សូម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាក្រឡាបញ្ជី និងមន្ត្រីរាជការដូចបានបញ្ជាក់ជូនខាងលើនិងដែរមានបំណងចង់ទៅបម្រើការងារនៅសាលាដំបូងខេត្តកែប អញ្ជើញមកដាក់ ពាក្យស្នើសុំបម្រើការងារនៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តុលាការ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣.ខែសីហា ឆ្នាំ២០២១ ម៉ោង៥.០០ នាទីល្ងាច៕
ដោយ, សុខ ខេមរា