ភ្នំពេញ, នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, មន្ទីរសម្រាកព្យាបាល ឧត្តមភាព ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានអ្នកជំងឺកូវីដ១៩ បានទៅមើលម្តាយ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងខាងលើនេះប្រហែល ៣០នាទី ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក មន្ទីរសម្រាកព្យាបាល ឧត្តមភាព ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ ព្រែកព្នៅ ខខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅមើលម្តាយ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងខាងលើនេះប្រហែល ៣០នាទី នៅពេលល្ងាច។ អ្នកប៉ះពាល់ មិនទាន់ទៅយកសំណាកនៅឡើយទេ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា