ខ្សែបម្រើវ័យក្មេង Phil Foden ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA

ចែករំលែក៖

ខ្សែបម្រើ Phil Foden របស់ក្រុម Manchester City ត្រូវបានគេតែងតាំងជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីព (PFA ) និងជាកីឡាករឆ្នើមប្រចាំឆ្នាំនៅលីកកំពូលអង់គ្លេសផងដែរ។

សារព័ត៌មាន BBC Sport បានផ្សាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League City បានគ្រប់គ្រងការតែងតាំងសម្រាប់ពានរង្វាន់ជាន់ខ្ពស់ដោយមានកីឡាករ Ilkay Gundogan, Kevin de Bruyne និង Ruben Dias ក៏មានក្នុងតារាងបញ្ជីឈ្មោះកីឡាករឆ្នើមផងដែរ។

កីឡាករ Bruno Fernandes របស់ក្រុម Manchester United និងខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham បានបំពេញបញ្ជីសម្រាំងនេះផងដែរ ដែលអ្នកឈ្នះនឹងត្រូវបង្ហាញនៅថ្ងៃអាទិត្យ។

ខ្សែបម្រើ Foden មានវ័យ២១ឆ្នាំបានបង្ហាញខ្លួនឲ្យ Man City ចំនួន៥០ប្រកួតនៅគ្រប់កម្មវិធីប្រកួតនៅរដូវកាលនេះជួយក្លិបឈ្នះពាន Premier League និង Carabao Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ។

ខ្សែបម្រើដែលមានដើមកំណើតនៅតំបន់ Stockport រូបនេះក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែកញ្ញា ហើយត្រូវបានបញ្ចូលទៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Gareth Southgate សម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០ផងដែរ។

កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ PFA សម្រាប់កីឡាករអាយុក្រោម២៣ឆ្នាំ ទោះបីពួកគេក៏មានសិទ្ធិទទួលបានពានរង្វាន់ជាន់ខ្ពស់ក៏ដោយក៏មានតែកីឡាករ៣នាក់ទេដែលបានឈ្នះពានរង្វាន់ PFA ទាំងពីរនៅក្នុងរដូវតែមួយចាប់តាំងពីពួកគេត្រូវបានណែនាំនៅក្នុងរដូវកាល១៩៧៣-១៩៧៤ គឺកីឡាករ Andy Gray ក្នុងឆ្នាំ១៩៧៦-១៩៧៧, Cristiano Ronaldo នៅឆ្នាំ២០០៦-២០០៧ និង Gareth Bale ក្នុងឆ្នាំ ២០១២-២០១៣ ។

Bukayo Saka របស់ Arsenal, Declan Rice របស់ West Ham, Mason Greenwood របស់ Manchester United, Mason Mount របស់ Chelsea និង Trent Alexander-Arnold របស់ Liverpool ក៏កំពុងតែប្រជែងគ្នាដណ្តើមយកពានរង្វាន់កីឡាករឆ្នើមវ័យក្មេងនេះផងដែរ។ កីឡាករទាំង៣របស់ក្រុមតោខៀវ Chelsea គឺ Sam Kerr, Ann-Katrin Berger និងលោក Fran Kirby ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់ស្ត្រី PFA ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print